កំណែប្រែថ្មីរបស់កម្មវិធីរុករក Tor ដែលបានដាក់ចេញ គឺផ្ដោតទៅលើការជួយអ្នកប្រើប្រាស់អោយយល់ពីសេវាកម្ម Onion។
onion routing របស់ Tor នៅតែជាមធ្យោបាយល្អបំផុតសម្រាប់ការទំនាក់ទំនងដោយអនាមិកភាពសងខាងនៅលើអុីនធឺណិត។
ជាមួយសេវាកម្ម onion នានា (អាសយដ្ឋាន .onion) អ្នកគ្រប់គ្រងវេបសាយអាចផ្ដល់អោយអ្នកប្រើប្រាស់នៅការភ្ជាប់ដោយអនាមិក ដែលមិនត្រូវការ metadata ឬលាក់ metadata ពីភាគីទីបី។
សេវាកម្ម onion ក៏ជាបច្ចេកវិទ្យាមួយក្នុងចំនោមបច្ចេកវិទ្យាសម្រាប់ជៀសវាងការរឹតត្បិតដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រើអុីនធឺណិតដោយគ្មាការរឹតត្បិត ហើយអាចការពារឯកជនភាព និងអត្តសញ្ញាណរបស់ពួកគេក្នុងពេលដំណាលគ្នា។
ជាលើកដំបូង អ្នកប្រើប្រាស់កម្មវិធីរុករក Tor មានជម្រើសចូលប្រើវេបសាយ onion ដោយស្វ័យប្រវត្តិនៅពេលដែលវេបសាយនានាអនុញាតិអោយ។
អស់រយៈពេលជាច្រើនឆ្នាំ វេបសាយមួយចំនួនបានប្រើប្រាស់សេវាកម្ម onion ដោយមិនដឹងខ្លួនជាមួយនឹងសេវាកម្មជំនួស ហើយនេះនៅតែបន្តជាជម្រើសដ៏ល្អបំផុត។
ឥឡូវនេះ វាក៏មានជម្រើសមួយសម្រាប់វេបសាយដែលចង់ឱ្យអ្នកប្រើប្រាស់របស់ពួកគេដឹងពីសេវាកម្ម onion របស់ពួកគេ ដើម្បីអញ្ជើញពួកគេឱ្យជ្រើសរើសដើម្បីប្រើប្រាស់អាសយដ្ឋាន .onion ។
តើមានអ្វីថ្មី?
ទីតាំង Onion
អ្នកបោះពុម្ពផ្សាយលើវេបសាយនានាឥឡូវនេះអាចផ្សព្វផ្សាយពីសេវាកម្ម onion របស់ពួកគេទៅកាន់អ្នកប្រើប្រាស់ Tor ដោយបន្ថែម HTTP header។
នៅពេលចូលមើលវេបសាយដែលមានអាសយដ្ឋាន .onion និង Onion Location ដែលបានបើកតាមរយៈកម្មវិធីរុករក Tor អ្នកប្រើប្រាស់នឹងត្រូវបានសួរអំពីសេវាកម្ម onion របស់វេបសាយ ហើយនឹងត្រូវបានស្នើសុំឱ្យជ្រើសរើសដើម្បីដំឡើងកំណែថ្មីទៅសេវាកម្ម onion នៅពេលប្រើលើកដំបូង។

ប្រសិនអ្នកជាអ្នកអភិវឌ្ឍកម្មវិធី ឈ្វេងយល់ how to enable onion-location in your onion service.
យថាភូតកម្ម Onion
ក្រុមអ្នកគ្រប់គ្រងសេវាកម្ម onion ដែលចង់បញ្ចូលស្រទាប់សន្តិសុខបន្ថែមទៅកាន់វេបសាយអាចកំណត់កូនសោចូលទៅប្រើប្រាស់ទាំងពីររបស់ ការគ្រប់គ្រងការចូលប្រើប្រាស់ និងយថាភូកម្ម។

អ្នកប្រើប្រាស់កម្មវិធីរុករក Tor អាចរក្សាកូនសោទាំងនោះ និងគ្រប់គ្រងពួកវាតាមរយៈ about:preferences#privacy នៅក្នុងផ្នែកយថាភូកម្មសេវាកម្មOnion។

បើសិនអ្នកជាអ្នកអភិវឌ្ឍកម្មវិធី ឈ្វេងយល់ how to secure your onion service using client auth.
សូចនាករសុវត្ថិភាពរបារ URL ត្រូវបានធ្វើឱ្យប្រសើរឡើង
កម្មវិធីរុករកអ៊ីនធឺណិតជាទូទៅបានរៀបចំវេបសាយដើម្បីបញ្ជូនតាមរយៈវិធីការផ្ញើចេញដោយសុវត្ថិភាពជាមួយរូបតំណាងចាក់សោពណ៌បៃតង។
ប៉ុន្តែនៅក្នុងពាក់កណ្តាលឆ្នាំ២០១៩ រូបតំណាងចាក់សោពណ៌បៃតង់ ពីមុនក្លាយជាពណ៌ប្រផេះវិញ ដោយមិនចង់កំណត់ទៅនឹងលំនាំដើម(សុវត្ថិភាព)ការតភ្ជាប់ និងជាជាងការកំណត់ទៅនឹងការតភ្ជាប់ដែលមានកំហូច ឬមិនមានសុវត្ថិភាព។
កម្មវិធីរុករកអ៊ីនធឺណិតធំៗដូចជា Firefox និង Chrome បានយល់ថា វាគឺជាអត្ថប្រយោជន៍របស់អ្នកប្រើប្រាស់ទាំងអស់ ប្រសិនបើពួកគេដាក់ឲ្យប្រើប្រាស់បទពិសោធន៍ស្រដៀងគ្នាជាមួយនឹងអ្នកប្រើប្រាស់ទាំងពីរ។
យើងធ្វើតាម Firefox សម្រាប់ការសម្រេចនេះ ហើយយើងបានធ្វើបច្ចុប្បន្នភាពសូចនករណ៍សន្តិសុខរបស់កម្មវិធីរុករកដើម្បីធ្វើឲ្យវាងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការយល់ដឹងពេលដែលពួកគេចូលទៅមើលវេបសាយដែលអត់មានសុវត្ថិភាព។

ទំព័រមានកំហុសសម្រាប់សេវាកម្ម Onion
ពេលខ្លះអ្នកប្រើប្រាស់ពិបាក្នុងការបើកវេបសាយ onion ។
នៅក្នុងកំណែពីមុនរបស់កម្មវិធីរុករក Tor ពេលដែលមានបញ្ហាការតភ្ជាប់ទៅកាន់សេវាកម្មonion អ្នកប្រើប្រាស់ទទួលបានសារមានកំហុសស្តង់ដារបស់ Firefox ដែលមិនមានព័ត៌មានពីមូលេហេតុប្រាប់ថាហេតុអ្វីបានជាពួកគេមិនអាចតភ្ជាប់វេបសាយរបស់onion បាន។
នៅក្នុងការចេញនេះ យើងបានធ្វើឲ្យប្រសើរឡើងនូវវិធីដែលកម្មវិធីរុករក Tor ធ្វើទំនាក់ទំនងជាមួយនឹងអ្នកប្រើប្រាស់ពីសេវាកម្ម ពីអ្នកប្រើប្រាស់ និង កំហុសផ្នែកបណ្តាញដែលអាចកើតមានពេលដែលអ្នកប្រើប្រាស់ចូលទៅប្រើប្រាស់សេវាកម្មonion។
កម្មវិធីរុករក Tor ឥឡូវនេះបង្ហាញនូវដ្យាក្រាមដែលសាមញ្ញពីការតភ្ជាប់ និងបង្ហាញថាកំហុសកើតឡើងនៅកន្លែងណា។
ពួកយើងចង់អោយព័ត៌មាននេះច្បាស់លាស់ និងផ្ដល់ព័ត៌មានគ្រប់គ្រាន់ដោយមិនធ្វើអោយលើសលប់ជ្រុល។

ឈ្មោះលើ Onion
ដោយសារតែការការពារ cryptographic, URLs របស់សេវាកម្មonion វាមិនងាយស្រួលសម្រាប់មនុស្សក្នុងការចងចាំ (ឧទាហរណ៍ https://torproject.org vs. http://expyuzz4wqqyqhjn.onion/)។
នេះធ្វើអោយអ្នកប្រើប្រាស់មានការពិបាកដើម្បីរក ឬត្រឡប់មកកាន់វេបសាយ onion វិញ។
ពួកយើងរកឃើញថាជាធម្មតា អ្នកអភិវឌ្ឍកម្មវិធីបានដោះស្រាយបញ្ហាតាមមធ្យោបាយផ្សេងៗគ្នា ភាគច្រើននៃដំណោះស្រាយគឺតាមទម្រង់នៃសេវារបស់ពួកគេ។
បើទោះជាគ្មានដំណោះស្រាយដែលល្អឥតខ្ចោះសម្រាប់ក្រុមអ្នកប្រើប្រាស់ទាំងអស់ ក៏ពួកយើងដោះស្រាយបញ្ហានេះដោយទូលំទូលាយ។
ចំពោះការដាក់ចេញនេះ ពួកយើងសហការជាមួយ HTTPS Everywhere របស់ Freedom of the Press Foundation (FPF) និង Electronic Frontier Foundation ដើម្បីអភិវឌ្ឍឈ្មោះដែលមនុស្សងាយចងចាំ ហើយអាចពន្យល់បាន សម្រាប់អាសយដ្ឋាននានាលើសេវាកម្ម onion SecureDrop៖
ការស្ទាក់ចាប់៖
theintercept.securedrop.tor.onion
http://xpxduj55x2j27l2qytu2tcetykyfxbjbafin3x4i3ywddzphkbrd3jyd.onion
Lucy Parsons Labs:
lucyparsonslabs.securedrop.tor.onion
http://qn4qfeeslglmwxgb.onion
Freedom of the Press Foundation បានទាក់ទងទៅកាន់ស្ថាប័នសារព័ត៌មានតិចតួចសម្រាប់ការចូលរួម ហើយ Tor និង FPF នឹងរួមគ្នាពិចារណាលើជំហានបន្ទាប់ ដោយផ្អែកលើមតិកែលម្អលើភស្តុតាងនៃគំនិតផ្តួចផ្តើមនេះ។

ផ្ដល់មតិយោបល់
ប្រសិនបើអ្នកឃើញមានកំហុស ឬមានការស្នើសុំ ដើម្បីអាចអោយពួកយើងពង្រឹងគុណភាពការដាក់ចេញនេះ៖ please let us know
អរគុណដល់ក្រុមទាំងអស់របស់ Tor និងអ្នកស្ម័គ្រចិត្តជាច្រើនដែលបានរួមចំណែកក្នុងការដាក់ចេញនេះ។